ក្នុងសន្និសីទសារព័ត៌មានសម្រាប់ការសម្ពោធរឿង OUR BLUES កាលពីថ្ងៃទី 7 ខែមេសា អ្នកនិពន្ធរឿង No Hee Kyung និងអ្នកដឹកនាំរឿង Kim Gyu Tae បានចូលរួមក្នុងសន្និសីទសារព័ត៌មានរួមជាមួយនឹងតួសម្តែង។ ក្នុងពេលសម្ភាសន៍មួយ No Hee Kyung បាននិយាយថានាងបានផ្តល់តួឱ្យ Shin Min Ah និង Kim Woo Bin ក្នុងរឿងតែមួយហើយធ្វើជាគូស្នេហ៍នឹងគ្នាតែត្រូវបដិសេដ ក្រោយមកក៏ប្រាប់ថានឹងរៀបចំឱ្យពួកគេមានរឿងផ្សេងគ្នាទើប ពួកគេបានយល់ព្រម»។
នាងបានបន្តទៀតថា “ខ្ញុំគិតថាពួកគេបានជ្រើសរើសធ្វើគម្រោងនេះជាមួយខ្ញុំ ដោយសារតែពួកគេគឺជាអ្នកជំនាញ ខ្ញុំមិនបារម្ភអំពីរឿងនេះទាល់តែសោះ។ ហើយពួកគេធ្វើបានយ៉ាងល្អជាមួយនឹងរឿងនោះ»។ Kim Woo Bin ក៏បានចែករំលែកគំនិតរបស់គាត់លើការវិលមកកាន់អេក្រង់តូចជាលើកដំបូងក្នុងរយៈពេលប្រាំមួយឆ្នាំមកនេះ។
“វាយូរពេកហើយខ្ញុំពិតជាភ័យណាស់កាលពីមុន ខ្ញុំអាចស្វាគមន៍អ្នកគាំទ្រតាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗ ឬការផ្សាយពាណិជ្ជកម្ម។ ប៉ុន្តែនេះជាលើកទីមួយដែលខ្ញុំអាចស្វាគមន៍ពួកគេតាមរយៈគម្រោងផ្លូវការ»។
After Footer (Active) - damrei Mr1 Zone2
លោកបានបន្ថែមថា “ខ្ញុំពិតជារីករាយណាស់ដែលបានផ្តល់ឱកាសមួយនេះ ព្រោះពិតជាកម្រណាស់ដែលមានឱកាសធ្វើការជាមួយតារាល្បីៗជាច្រើននាក់ក្នុងពេលតែមួយ»។Eriya



