សម្រាប់តារាសម្ដែងស្រីស្អាត Baifern Pimchanok ដែលពេលនេះមានការងារច្រើនទាំងរឿងភាគ ពិធីករ ថតស្ពត ជាដើម ។ ប៉ុន្តែមិនថារវល់យ៉ាងណាទេ នាងតែងតែយកចិត្តទុកដាក់ចំពោះរូបរាងរបស់នាង។ Baifern ទទួលបាននូវប្រជាប្រិយភាពខ្ពស់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមកមានការងារច្រើន គ្មានពេលផ្តោតលើស្នេហាដូចអ្នកដទៃ។ ថ្មីៗនេះ នាងក៏បានធ្វើការបកស្រាយពីចម្ងល់ដែលគេតែងតែឆ្ងល់ថាហេតុអ្វីក៏នាងនៅតែរក្សាខ្លួនsingleមកបានយូរមកដល់ពេលនេះ។
ក្នុងនោះដែរ Baifern ក៏បានតបវិញថាស្នេហាមិនអាចឡើងថ្លៃដូចវត្ថុទេ អញ្ជឹងហើយបណ្ដោយតាមពេលវេលា ពេលមួយដែលត្រឹមត្រូវ អាចនឹងជួបមនុស្សដែលត្រឹមត្រូវ។ ចំណែកឯពេលនេះផ្ដោតទៅលើការងារព្រោះថាការងារច្រើនមិនចាំយើងនោះទេ តែរឿងស្នេហាគឺមិនចាំបាច់បង្ខំនោះទេ។
After Footer (Active) - damrei Mr1 Zone2
Eriya







