កប់ណាស់! គង់ ចាន់ស្រីមុំ កូនមួយហើយតែពេលលេងខ្លួនក្នុងឈុតប៊ីគីនីលើកនេះក្រមុំសុំចាញ់!(មានរូបភាព)

បច្ចុប្បន្ននេះតារាសម្ដែងស្រីអ្នកនាង គង់ ចាន់ស្រីមុំ កំំពុងតែរស់នៅយ៉ាងមានសុភមង្គលជាមួយនិងក្រុមគ្រួសារ ដោយមានស្វាមីដែលចេះយល់ចិត្ត និងអ្វីពិសេសនោះគឺមានកូនស្រីម្នាក់ដែល Cute និងគួរឲ្យស្រលាញ់ខ្លាំងមែនទែន។

យ៉ាងណាមិញទោះបីជាសព្វថ្ងៃនេះអ្នកនាងមានកូនម្នាក់ហើយក៏ដោយ តែមហាជនជាច្រើននៅតែចាប់អារម្មណ៍លើរូបសម្រស់របស់អ្នកនាង ដោយមើលទៅនៅតែក្មេងជាងវ័យ មិនថាការតុបតែងខ្លួន មើលទៅនៅតែស្រស់ស្អាតនិងសុីវីល័យខ្លាំងដដែល។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ អ្នកនាងព្រមទាំងស្វាមី និងកូនស្រីបាននាំគ្នាទៅកម្សាន្តនៅឯទឹកដីកោះរ៉ុងក្នុងប្រទេសកម្ពុជាយើង ដោយបានបង្ហាញខ្លួនជាមួយនិងឈុតប៊ីគីនីពណ៍លឿង បញ្ចេញសាច់សរខ្ចី ធ្វើឲ្យមហាជនបានឃើញហើយនាំគ្នាសរសើរ ពីរូបសម្រស់របស់អ្នកនាងនាពេលបច្ចុប្បន្ន ពិតជាស្រស់ស្អាតខ្លាំងណាស់ មិនចាញ់ក្រមុំៗនោះទេ៕

តោះ! កុំឲ្យខាត់ពេលវេលាយូរទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី