Ploy ឆ្លើយទៅវិញអញ្ចឹងហ្មង! ក្រោយគេសួរច្រើនរឿងការសង្សារចាស់ទៅអត់?

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថាតារាសម្ដែងថៃស្រី Ploy Chermarn និងតារាសម្ដែងប្រុសរូបសង្ហាលោក Dome Pakornlam ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនិងគ្នាមួយរយៈ តែក្រោយមកពួកគេក៏បានចែកផ្លូវគ្នាទៅវិញ។

យ៉ាងណាមិញទោះបីជាពេលនេះ អ្នកទាំងពីរបានចែកផ្លូវគ្នាក៏ដោយ តែអ្នកទាំងពីរនៅតែរាប់អានគ្នាប្រៀបដូចជាមិត្តភក្ដិយ៉ាងជិតស្និត ហើយម្យ៉ាងវិញទៀត អ្នកទាំងពីរក៏បានចាប់ផ្ដើមស្នេហាថ្មីរាងៗផងដែរ។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងនៅថ្ងៃទី១៧ ខែសីហា ខាងមុននេះ ជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់លោក Dome និងអនាគតភរិយាលោក គឺតារាស្រី Metal Sukkhao ហើយក្នុងនោះមហាជនជាច្រើនបាននាំគ្នាបញ្ចេញមតិ និងចោទសំនួរទៅ Ploy ទាក់ទងនិងកម្មវិធីរៀបមង្គលការសង្សារចាស់ តើនាងនឹងទៅចូលរួមដែរឬទេ។

ដោយឡែកក្រោយពេលដែលមានសំនួរបែបនេះ ចោទសួរច្រើនពេក ឆ្លៀតពេលឡើងកម្មវិធីប៉ុស្ដិ៍ទូរទស្សន៍ តារាស្រីរូបនេះ ក៏ឆ្លើយនិងសំនួរនេះទៅវិញថា «ខ្ញុំនឹងទៅចូលរួម ហើយគាត់ក៏បានហៅខ្ញុំមុនគេទៀតផង។ អ្នកទាំងអស់គ្នាមិនបាច់បារម្ភ មិនបាច់គិតជំនួសពួកខ្ញុំទេ បង Dome គាត់អញ្ជើញខ្ញុំ ខ្ញុំត្រូវតែទៅចូលរួម។ ម្យ៉ាងវិញទៀតពេលនេះខ្ញុំក៏ជាមិត្តភក្ដិជិតស្និតនិងគ្នាផងដែរ»៕

អត្ថបទដោយ៖សុីវលី