អូហូ! ទោះបែកគ្នាក៏ដោយ Pat និងស្វាមី ទៅជុំគ្នាក្នុងកម្មវិធីបុណ្យសពម្ដាយបង្កើត!(មានរូបភាព)

ជារឿងមួយគួរឲ្យអាណិតខ្លាំងណាស់ ដែលតារាសម្ដែងថៃស្រីអ្នកនាង Pat Napapa ត្រូវព្រាត់ម្ដាយបង្កើតរយៈពេល៣៣ឆ្នាំ តែអ្វីដែលមិននឹកស្មាននោះគឺពេលដែលបានជួប គឺត្រឹមតែសាកសពតែប៉ុនណោះ នេះពិតជាធ្វើឲ្យមហាជនជាច្រើនរន្ធត់ចិត្តខ្លាំងណាស់។

យ៉ាងណាមិញទោះបីជា ម្ដាយបង្កើតរបស់តារាស្រីរូបនេះ មិនបានចិញ្ចឹមបីបាច់ថែរក្សានាងក៏ដោយ តែនាងនៅតែស្រលាញ់និងអរគុណដែលគាត់បានបង្កើតនាងមក ហើយនាងថែមទាំងទៅចូលរួមកម្មវិធីបុណ្យសពដោយផ្ទាល់ថែមទៀតផង។

ក្នុងនោះផងដែរ មិនត្រឹមតែ Pat ទេដែលទៅចូលរួម សូម្បីតែអតីតស្វាមីរបស់នាងលោក Benz Racing ដែលបានចែកផ្លូវគ្នានោះ ក៏បានទៅចូលរួម និងថតរូបជុំគ្រួសារម្ដងទៀតផងដែរ។

ក្រោយពេលឃើញបែបនេះ អ្នកគាំទ្រជាច្រើនបាននាំគ្នាបញ្ចេញមតិ លើកទឹកចិត្តដល់ Pat ហើយគ្រប់គ្នាក៏សង្ឃឹមថា Pat និងអតីតស្វាមីនាង អាចត្រឡប់ទៅស្រលាញ់គ្នាយ៉ាងមានសុភមង្គលវិញ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី