ភ្ញាក់ផ្អើល! ការពិតអតីតសង្សាររបស់ Aum គឺជាប្អូនប្រុសបង្កើតរបស់ស្វាមីតារាថៃស្រីល្បីឈ្មោះម្នាក់នេះសោះ!

ពិតណាស់ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ទោះបីជាតារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Aum Phatchara បានខកស្នេហ៍ជាច្រើនលើកក៏ដោយ តែបុរសដែលនាងទាក់ទង ភាគច្រើនគឺសុទ្ធសឹងតែជាអ្នកជំនួញល្បីឈ្មោះទាំងអស់។

យ៉ាងណាមិញថ្មីៗនេះ Aum បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល បន្ទាប់ពីនាងបានទៅចូលរួមកម្មវិធីជប់លៀងមួយ និងបានថតរូបយ៉ាងស្និតស្នាលគៀកកើយនឹងបុរសម្នាក់ ដែល Aum អៈអាងថាជាសង្សារចាស់របស់នាង ដោយនាងបានជួបគ្នាដោយចៃដន្យក្នុងកម្មវិធីជប់លៀងនោះ។

លើសពីនេះទៅទៀត បុរសដែលជាសង្សារចាស់ Aum នោះ ត្រូវបានគ្រប់គ្នាស្គាល់លោក ថាជាប្អូនប្រុសបង្កើតរបស់ស្វាមីតារាសម្ដែងថៃស្រីល្បីឈ្មោះអ្នកនាង Chompoo Araya ទៀតផង។

ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះមិននឹកស្មានថា អតីតសង្សាររបស់ Aum កាលពីមុន គឺជាប្អូនប្រុសបង្កើតរបស់អ្នកនាង Chompoo នោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី