តារាសម្ដែងស្រីនាង Baifern Pimchanok ចាត់ជាតួឯកស្រីដែលមានសម្រស់លេចធ្លោរស្រស់ស្អាតប្រិមប្រិយមួយដួងក្នុងសិល្បៈថៃ មានតារាប្រុសជាច្រើននិយាយថារូបនាងគឺជានារីក្នុងសុបិន្ដបែបដែលពួកគេពេញចិត្ត តែមិនឃើញតួឯកស្រីនាង Baifern ឆ្លើយតបព្រមទទួលវិញសោះ។ ធ្វើឲអ្នកគាំទ្រនឹកឆ្ងល់ដែរមកទល់នឹងពេលនេះហើយមិនទាន់ឃើញនាងបើកបេះដូងទទួលអ្នកណា ការពិតនោះតួឯកស្រីនាង Baifern ធ្លាប់បើកបេះដូងទទួលស្នេហ៍តារាប្រុសម្នាក់រួចមកហើយ តែត្រូវខកចិត្តវិញនិងត្រូវចែកផ្លូវគ្នាវិញផងដែរ។
តារាប្រុសដែលធ្លាប់ជាអតីតគូស្នេហ៍តារារបស់តួឯកស្រីនាង Baifern Pimchanok ក៏គឺអ្នកសម្ដែងប្រុសលោក Top Jaron ទាំងគូទាក់ទងមើលចិត្តគ្នាក្រោយពីបានរួមកាងារជាមួយគ្នារួចមក។ គូនេះកាលពីស្រលាញ់គ្នាផ្អែមល្ហែមក៏មានរូបភាពគូបង្ហោះឲឃើញខ្លះៗផងដែរ តែមិនយូរប៉ុន្មានក៏បានប្រកាសចែកផ្លូវគ្នាវិញ។ ចាប់ពីចំណងស្នេហ៍ចាស់ប្រះឆារទោះបីជាមានតារាប្រុសជាច្រើនដួងនិយាយជាសាធារណះថាលួចស្រលាញ់ Baifern ឬមិត្តរួមកាងាររូបសង្ហារដូចជាលោក Naphat Siangsomboon ដែលមានទាំងម្ដាយគាំទ្រឲតាមញ៉ែ Baifern ក៏មិនទាន់ឃើញរូបនាងឆ្លើយតបយល់ព្រមនៅឡើយនោះទេ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ