Kimberly-Mark ជិះនាវាយ៉ាងរ៉ូមែនទិចដូចគូថ្មីថ្មោងដែលកំពុងក្របទឹកឃ្មុំ!

មិនថាម្នាក់រវល់យ៉ាងណានោះទេយើងឃើញថាពួកគេតែងតែមានពេលនៅជាមួយគ្នា និងបន្ថែមភាពផ្អែមល្ហែមមិនឈប់ឈរសម្រាប់​គូស្នេហ៍​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ Kimberly Ann Tiamsiri និង Mak Prin Suparat ដែល​មាន​ទំនាក់ទំនង​ស្នេហា​ជាង ៨ ឆ្នាំ​មក​ហើយ។ ក្នុងឱកាសបុណ្យសង្រ្កាន្តដ៏វែងនេះ គូស្នេហ៍ Mark-Kim បានហោះ ទៅកម្សាន្តនៅប្រទេសស្វីស ទទួលបទពិសោធន៍ព្រិលទឹកកក និងបរិយាកាសត្រជាក់ខ្លាំងប្រចាំឆ្នាំ។

ថ្មីៗ​នេះ​មាន​ គូស្នេហ៍មួយគូនេះបានបង្ហោះរូប​ផ្អែម​ល្ហែមជិះនាវាជាមួយគ្នាគយគន់ទេសភាពស្រស់ត្រកាល​​តាម​រយៈ Instagram  @kimmy_kimberley និង @mark_prin  ។ ហ្វេនៗមិនភ្លេចក្នុងការចូលទៅlikeនិងcomment លើរូបភាពដ៏គួរឱ្យស្រលាញ់និងភាពសាកសមគ្នាដ៏គួរឱ្យច្រណែនរបស់អ្នកទាំងពីរ។
After Footer (Active) - damrei Mr1 Zone2
Eriya