អនាគតបងប្អូនស្រីថ្លៃ Taew-Aum បង្ហាញទំនាក់ទំនងជិតស្និទ្ធម្ដងទៀតក្នុងពិធីខួបកំណើត!

សម្រាប់​តារា​ស្រី​ពីរ​នាក់ ដែលជាអនាគតកូនប្រសារស្រីរបស់ត្រកូលអភិជនហាយសូល្បីឈ្មោះ Phornprapha មាន​ដូច​ជា Aum Patchrapa និង Taew Nathaphon  ។ ដោយដឹងមកហើយថា Aum មានទំនាក់ទំនងស្នេហាច្រើនឆ្នាំជាមួយលោកប្រធាន Wong ដែលជាបងប្រុស និង Taew ក៏ជាគូស្នេហ៍របស់កំលោះ​ហាយសូរ Pranai ដែលជាប្អូន។ ថ្មីៗនេះដែរ គេក៏ឃើញ Aum បានបង្ហោះរូបថតមួយសន្លឹក ក្នុងកម្មវិធីជប់លៀង អបអរថ្ងៃខួបកំណើត ម្តាយរបស់មិត្តសម្លាញ់ Pok Nai។

ដោយក្នុងនោះ Aum មកក្នុងឈុតខ្លីពណ៌ត្នោតខ្ចី បញ្ចេញ​រូប​រាង​យ៉ាង​ច្បាស់​ធ្វើ​ឱ្យ​គ្រប់​គ្នា​ច្រណែន ហើយ​អ្នក​សារព័ត៌មាន​ទាំង​អស់​ចូល​ចិត្ត​សរសើរ​សម្រស់​ដ៏​ឥតខ្ចោះ​របស់​នាង​ដូចតារា​កូរ៉េ។ ចំណែកឯ Taew ក៏បានបង្ហាញខ្លួនក្នុងឈុតរ៉ូបវែងឆែកពណ៌បៃតងដែលមើលយ៉ាងណាក៏ស្រស់ស្អាតគ្មានផ្ទឹម។
After Footer (Active) - damrei Mr1 Zone2
Eriya