ក្ដៅៗ! មហាជនស្រាប់តែខឹង Sand ក្រោយឃើញរូប Tangmo មួយសន្លឹកលេចចេញសំឡីអនាម័យដែលនាងថតថ្ងៃកើតហេតុនិងអះអាងថា…!(មានរូបភាព)
មកទល់និងពេលនេះរឿងក្ដីរបស់អតីតតារាថៃស្រីល្បីឈ្មោះ Tangmo នៅតែពុំទាន់បញ្ចប់បាននៅឡើយនោះទេ បើតាមអ្នកកាន់កាប់រឿងក្តីការស្លាប់មួយនេះធ្លាប់ប្រកាសថា នឹងបិទរឿងក្តីនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២នេះ តែស្រប់តែពេលនេះ មេធាវីផ្ទាល់ខ្លួនរបស់ម្តាយ Tangmo លោក Dacha បាននិយាយនៅក្នុងសន្និសិទកាសែតមួយថា ពេលនេះរឿងក្តីការស្លាប់របស់ Tangmo នឹងត្រូវលើកទៅបញ្ចប់នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ វិញ ដោយសារតែនៅរង់ចាំសក្ខីកម្មចុងក្រោយសិន។

យ៉ាងណាមិញទន្ទឹមនឹងការរងចាំថ្ងៃបិទបញ្ចប់រឿងក្ដី ស្រាប់តែថ្មីៗនេះមហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើល ក៏ដូចជាខឹងចំពោះនាង Sand ដែលមានរូបភាពរបស់ Tangmo ឈរបែរខ្នង មានលេចចេញខោក្នុង និង ទម្រង់សំឡីអនាម័យ ដែលរូបភាពនេះហាក់ចង់មានន័យថា ឈុតដែល Tangmo ស្លៀកនៅក្នុងថ្ងៃកើតហេតុនោះ មិនពិបាកនោមដូចដែលមហាជនគិតនោះទេ ហើយ Sand ក៏ទទួលស្គាល់ថារូបនោះនាងជាអ្នកថត តែនាងមិនដឹងថាបែកធ្លាយយ៉ាងដូចម្ដេចនោះទេ។
លើសពីនេះទៅទៀត តាមរយៈរូបភាពនោះ មហាជនជាច្រើនកាន់តែសង្ស័យនិងខឹងដល់នាង Sand ថាមានគំនិតមិនល្អក្នុងរឿងនោះ មួយវិញទៀតមហាជនជាច្រើនកំពុងតែសង្ស័យថា រូបភាពនោះមិនមែនជា Tangmo ព្រោះ Tangmo មានស្នាមសាក់នៅចំហៀងខ្នងខាងស្តាំ ហេតុអ្វីរូបភាពនោះបែរជាមិនមាន៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖








អត្ថបទដោយ៖ស៊ីវលី