កាលពីពេលថ្មីៗនេះ មហាជនជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញតារាចម្រៀងដែលមានងារជាឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពនិងសារយ៉ាងរំភើបចិត្ត នៅពេលឃើញបងប្រុសខ្លួនបានទទួលសញ្ញាបត្រថ្នាក់ការពារជាតិពីប្រទេសថៃ។

ក្នុងនោះផងដែរលោក ឧកញ៉ា ខេមរៈ សិរីមន្ត បានរៀបរាប់ថា៖
«ខ្ញុំបាទសូមចូលរួមអបអរសាទរ និង មានមោទនភាពណាស់ចំពោះបងប្រុសឧត្តមសេនីយ៍ត្រី ខេមរៈ ភារុណ ក្នុងឱកាសដែលបងបានទទួលសញ្ញាបត្រថ្នាក់ការពារជាតិពីសាកលវិទ្យាល័យការពារជាតិថៃ ក្រោមអធិបតីភាពពីព្រះមហាក្សត្រថៃ»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតរំភើបចិត្ត និងបាននាំគ្នាចូលរួមអបអរសាទរដល់បងប្រុសតារាចម្រៀងរូបនេះ គ្រប់ៗគ្នាថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី