សម្រាប់តារាសម្ដែងស្រីរូបស្រស់ Baifern Pimchanok ដែលពេលនេះមានការងារច្រើនទាំងរឿងភាគ ពិធីករ ថតស្ពត ជាដើម ។ ប៉ុន្តែមិនថារវល់យ៉ាងណាទេ នាងតែងតែយកចិត្តទុកដាក់ចំពោះរូបរាងរបស់នាង។ Baifern ទទួលបាននូវប្រជាប្រិយភាពខ្ពស់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមកមានការងារច្រើន គ្មានពេលផ្តោតលើស្នេហាដូចអ្នកដទៃ។
ថ្មីៗនេះ Baifern ក៏បានប្រកាសច្បាស់ថានាងជាហ្វេនរបស់ ‘Yaya Urassaya’ នៅក្នុង Youtube វីឌីអូរបស់នាងនៅក្នុងវគ្គ 50 Facts របស់ Baifern។ នាងក៏បានប្រាប់ថា ខ្លួនជាហ្វេនYaya យូមកហើយដែលបានរួមការងារជាមួយYayaក្នុងកម្មវិធីឃោសនាមួយហើយពេលនោះនាងអៀនជាខ្លាំងធ្វើអ្វីមិនត្រូវនោះទេ។