ជាការពិតណាស់ដោយសារតែមួយរយៈពេលនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Aum Patcharapa និងគូស្នេហ៍ពុំសូវបង្ហាញភាពផ្អែមល្ហែមនិងគ្នា ទើបតែធ្វើឲ្យព័ត៌មានក្នុងស្រុកមួយចុះផ្សាយថាមានគូស្នេហ៍តារាល្បីបែកគ្នា ដែលគេសង្ស័យថាជានាងថែមទៀតផង។

ជាក់ស្ដែងក្រោយពេលមានរឿងនេះផ្ទុះឡើង តារាស្រីរូបនេះក៏បានចេញមុខបញ្ជាក់ជាមួយអ្នកកាសែតយ៉ាងច្បាស់ៗបែបនេះថា៖
«ទំនាក់ទំនងពួកយើងគឺនៅល្អដូចដើម កាលពីមុនកូវីដគឺជួបគ្នាញឹក ១អាទិត្យយ៉ាងតិចណាស់ក៏ណាត់ជួបគ្នា ៣ ទៅ ៤ ថ្ងៃ តែក្រោយមានកូវីដ ១០ថ្ងៃទើបជួបគ្នាម្តង ហើយមានពេលខ្លះឈានដល់ ២សប្តាហ៍ ឬអាចដល់១ខែទើបបានជួបគ្នាម្តងក៏មាន ពោលគឺពួកយើងនៅផ្ទះថែសុខភាពរៀងខ្លួន បារម្ភខ្លាចឆ្លង។ បើទោះបីមិនបានជួបគ្នា ញឹកញាប់ដូចមុន តែមិនមែនមានន័យថាពួកយើងបញ្ចប់ទេ គឺយើងឆ្លៀតពេលលេងហ្គេមអនឡាញជាមួយគ្នាពេលខ្លះ ហើយក៏និយាយរកគ្នា អាប់ដេតគ្នាទៅវិញទៅមក គ្រប់យ៉ាងគឺនៅល្អដូចដើម មិនមានអ្វីដូចការលើកឡើងនោះទេ»
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនសម្ដែងការរំភើប ព្រោះដឹងថាទំនាក់ទំនងតារាស្រីរូបនេះ និងគូស្នេហ៍នៅតែល្អនិងផ្អែមល្ហែមនិងគ្នាដដែល៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី