កាលពីពេលថ្មីៗកន្លងទៅនេះ មហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Louis និង នាងយ៉ែម ដែលជាភរិយា បង្ហាញផ្ទះយ៉ាងប្រណិតមួយខ្នងនៅក្នុងខេត្តឈាងម៉ៃ ដែលគ្រោងនិងចូលរស់នៅ តែស្រាប់តែពេលនេះអ្នកទាំងពីរ ប្រកាសលក់ផ្ទះមួយខ្នងយ៉ាងរហ័សបែបនេះទៅវិញ។

ក្នុងនោះផងដែរ បើតាមការរៀបរាប់របស់ លោក Louis បានប្រាប់ថា មូលហេតុដែលលោកព្រមលក់ផ្ទះជាទីស្រឡាញ់នោះ គឺដំបូងឡើយលោកគិតថារៀបការមានកូនកាលណាលោកនឹងរើមកនៅក្នុងផ្ទះនេះ តែពេលនេះគម្រោងការត្រូវបានប្តូរ ទើបលោកសម្រេចចិត្តលក់ ប្រសិនបើទុកក៏គ្មានអ្នកណានៅដដែល។
គួរបញ្ជាក់ផងដែរថា ក្រោយពីលក់ផ្ទះនោះហើយ Louis និង ភរិយា ក៏បានរៀបចំពិធីនៅក្នុងផ្ទះនោះដើម្បីសុំសេចក្តីសុខ ព្រមទាំងសុំឱ្យទៅដល់ដៃម្ចាស់ថ្មីរស់នៅបានសុខសប្បាយថែមទៀតផង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី