អីយ៉ា! មហាជនកំពុងសង្ស័យថាបុរសម្នាក់នេះគឺជាគូស្នេហ៍ ឈិត សុវណ្ណបញ្ញា ក្រោយឃើញស្និតស្នាលគ្នា!(មានរូបភាព)

ពិតណាស់ចាប់តាំងពីពេលដែលតារាចម្រៀងស្រីសំបូរប្រជាប្រិយភាពកញ្ញា ឈិត សុវណ្ណបញ្ញា ចូលប្រឡូកក្នុងវិស័យសិល្បៈមក គេពុំដែលឃើញនាងបង្ហាញទំនាក់ទំនង ទាក់ទងនិងរឿងស្នេហារបស់នាងនោះទេ។

ជាក់ស្ដែងទើបតែកាលពីពេលថ្មីៗនេះ គេសង្កេតឃើញតារាស្រីរូបនេះ តែងតែបង្ហោះរូបភាពបែបស្និតស្នាលជាមួយនិងបុរសម្នាក់ ជាហេតុធ្វើឲ្យមហាជនជាច្រើនសង្ស័យថា តារាស្រីរូបនេះប្រហែលជាកំពុងតែមើលចិត្តគ្នានិងបុរសម្នាក់នោះហើយ ព្រោះកន្លងមកគេពុំដែលឃើញនាង បង្ហាញរូបភាពបែបស្និតស្នាលជាមួយបុរសប្លែកមុខអញ្ចឹងណាស់។

យ៉ាងណាមិញក្រោយពេលឃើញបែបនេះ ក៏មានមហាជនជាច្រើនបង្ហាញការរំភើប ព្រោះថាបច្ចុប្បន្ននេះ កញ្ញា ឈិត សុវណ្ណបញ្ញា ក៏ចូលវ័យសក្ដិសមនិងរកបុរសល្អម្នាក់មកធ្វើជាគូអនាគត់ផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

បុរសដែលមហាជនសង្ស័យថាកំពុងមានទំនាក់ទំនងនិងកញ្ញា ឈិត សុវណ្ណបញ្ញា

អត្ថបទដោយ៖សុីវលី