កប់ណាស់! តារាថៃ Ann Thongprasom បង្ហាញរាងដ៏ស្រឡូនរបស់ខ្លួនធ្វើឲ្យក្រមុំៗសុំចាញ់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីជើងចាស់ល្បីឈ្មោះ Ann Thongprasom ដែលបច្ចុប្បន្ន តារាស្រីរូបនេះមានវ័យ៤២ឆ្នាំហើយ តែមហាជនជាច្រើននៅតែសរសើរពីរូបសម្រស់ និងរូបរាងរបស់នាងសឹងតែគ្រប់ៗគ្នា។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ  Ann Thongprasom បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនិងឈុតបែបសិុចសីុ ដោយបញ្ចេញរាងយ៉ាងស្រឡូនរបស់នាងចេញមក ធ្វើឲ្យមហាជនជាច្រើនឃើញហើយនាំគ្នាសរសើរមិនដាច់ពាក្យ សូម្បីតែក្រមុំៗមួយចំនួនក៏សុំចាញ់ដែរ។

ពិតណាស់មិនត្រឹមតែរូបរាងនោះទេ មហាជនជាច្រើនក៏បាននាំគ្នាសរសើរពីការថែរក្សារូបសម្រស់របស់ Ann Thongprasom ទោះបីជាសព្វថ្ងៃ នាងមានវ័យរាងជ្រេបន្ដិចពិតមែន តែសម្រស់នៅតែស្រស់ស្អាតខ្លាំងដដែល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី