មូលហេតុអ្វីបានជារឿងថ្មី Devil Sister របស់ Min ជាមួយនឹង Win មានអត្រាអ្នកមើលទាបយ៉ាងនេះ!

សម្រាប់រឿង “Devil Sister ” ដែលតារាស្រីជើងចាស់រូបស្រស់ Min Peachya Wattanamontri លើកទីមួយសម្តែងជាមួយ Win Methawin តារាកំពុងតែរះថ្មីល្បីទូទាំងអាស៊ី។ Min ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ជាអតីតតួឯកស្រីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧​មិន​ថា​រឿង​ភាគ​ណា​ដែល​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ទេ ធានា​ថាអត្រាទស្សនាខ្ពស់។ចំណែកឯ Win វិញទើបតែបញ្ចប់រឿងភាគល្បីប្រចាំប្រទេសជាមួយនឹងBright Vachirawit ដែលមានចំណងជើងថា F4 Thailand: Boy Over Flower។

ចំពោះរឿងនេះ ក៏មានអ្នកគាំទ្រទន្ទឹងរងចាំទស្សនាប៉ុន្តែលេចលឺថា លទ្ធផលអត្រាទស្សនាភាគដំបូង ដែលចេញមក ពិតជានឹកស្មានមិនដល់ ព្រោះវាអាចធ្វើបានត្រឹមតែ ០.១ ប៉ុណ្ណោះ ។ នេះគ្រាន់តែជា Ep.1 ប៉ុណ្ណោះ អ្នកគាំទ្រក៏នូវតែគំាទ្រក្នុងរឿងនេះជាច្រើនហើយផ្ទុះក្នុងTwitterពីថ្ងៃជាប់គ្នាហើយ។

After Footer (Active) - damrei Mr1 Zone2
Eriya