សំណាងណាស់! គង់ ចាន់ស្រីមុំ ត្រូវស្វាមីមើលថែយ៉ាងយកចិត្តទុកដាក់ មើលតែវីដេអូនេះដឹងហើយ!(មានវីដេអូ)

ពិតណាស់បច្ចុប្បន្ននេះ មានមហាជនជាច្រើនបានស្ញប់ស្ញែងនិងជីវិតរស់នៅរបស់តារាសម្ដែងស្រីអ្នកនាង គង់ ចាន់ស្រីមុំ មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់ អ្វីដែលពិសេសនោះគឺអ្នកនាងមានស្វាមីម្នាក់ ដែលតាមមើលថែអ្នកនាងសឹងតែគ្រប់ពេលវេលាទៀតផង។

ជាក់ស្ដែងកាលពីពេលថ្មីនេះ ស្វាមីរបស់អ្នកនាងលោក គឹម សីហា បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលគ្រប់គ្នាបានឃើញលោក បង្ហាញពីសមកម្មភាពយកចិត្តទុកដាក់មើលថែប្រពន្ធ ដោយបានបាញ់ស្រ្ពៃការពារកម្តៅថ្ងៃជូនប្រពន្ធគ្រប់កន្លែង ខណៈេពលដែលអ្នកនាងកំពុងតែស្លៀកឈុតប៊ីគីនី ត្រៀមទៅហែលទឹកលេងនៅខាងក្រៅ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនលើកទីមួយនោះទេ ដែលលោក គឹម សីហា បង្ហាញការស្រលាញ់យកចិត្តទុកដាក់ចំពោះភរិយាបែបនេះ ដូច្នេះហើយទើបមហាជនជាច្រើននិយាយថាអ្នកនាង គង់ ចាន់ស្រមុំ ពិតជាសំណាងខ្លាំងណាស់ ព្រោះបានស្វាមីតាមមើលថែនាងគ្រប់ពេលវេលាតែម្ដង៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី