ចូលរួមអបអរ! ទីបំផុត Ananda ទម្លាយរឿងរៀបការជាមួយ Nicha ហើយ!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេហតារាសម្ដែងប្រុស Ananda និង តារាស្រី Nicha Thanalongkorn មានទំនាក់ទំនងស្នេហានិងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយហ្វេនៗជាច្រើនក៏កំពុងតែទន្ទឹងរង់ចាំដំណឹងរៀបការរបស់អ្នកទាំងពីរយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ Ananda បានទម្លាយនៅក្នុងបទសម្ភាសន៍ថា៖

After Footer (Active) - damrei Mr1 Zone2

«សម្រាប់រឿងរៀបការលោកគិតថាដល់ពេលវេលាត្រូវគិតគូហើយ លោកបានត្រៀមខ្លួនមួយរយៈហើយ ។ រឿងរៀបការជារឿងមួយ ដែលត្រូវការសម្រេចចិត្តពីក្រុមគ្រួសារដែរ។ ដូចនេះនៅពេលណាដែលលោកនិយាយគ្នាជាមួយនឹងក្រុមគ្រួសាររួចរាល់ហើយថានឹងទៅជាយ៉ាងណានោះ លោកនឹងចេញមកប្រាប់។ មួយវិញទៀត ចំពោះទីតាំងរៀបចំពិធីលោកប្រហែលជាអាចចាត់ចែងនៅខេត្ត ព្រោះថាអ្នកទាំងពីរចូលចិត្តបរិយាកាសតាមខេត្តជាងនៅទីក្រុង តែក៏មិនប្រាកដឡើយ។ ដូចនេះ មានតែរង់ចាំលោកបញ្ជាក់បន្ថែមនៅពេលក្រោយប៉ុនណោះ»

យ៉ាងណាមិញទោះបីជាមិនទាន់បញ្ជាក់ពេលវេលាច្បាស់ តែហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងអបអរដែលអ្នកទាំងពីរមានគម្រាងរៀបមង្គលការក្នុងពេលឆាប់ៗនេះផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី