ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹង ពេលនេះតារាសម្ដែងភេទទី៣ ផេនខេក កំពុងតែមានបញ្ហាក្នុងគ្រួសារ ពោលគឺស្វាមីលួចមានអ្នកថ្មី ខណៈទើបតែចាប់ដៃគ្នាចូលរោងការមិនទាន់បាន២ខែផង។

យ៉ាងណាមិញបើតាមការឡាយបកស្រាយរបស់តារាភេទទី៣រូបនេះកាលពីយប់មិញ នាងក៏មិនបានបកស្រាយអ្វីឲ្យច្បាស់លាស់នោះដែរ គ្រាន់តែបញ្ជាក់ពីមូលហេតុនិងកំហុសរបស់ខ្លួនថា «ដោយសារមួយរយៈនេះ នាងមានរឿងរ៉ាវបញ្ហាផ្ទួនៗកើតឡើងសម្រាប់ខ្លួនឯងច្រើនពេក ហើយនាងក៏ជឿគ្រប់ពាក្យគេពេក»។
ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាអាណិតតារាភេទទី៣រូបនេះយ៉ាងខ្លាំង មិននឹកស្មានថាស្វាមីដែលទើបតែរៀបការនិងគ្នាថ្មីថ្មោងលួចទៅមានអ្នកថ្មីឆាប់រហ័សបែបនេះនោះទេ៕ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី