ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា បច្ចុប្បន្ននេះ តារាសម្ដែងនិងជាពិធីការិនីអ្នកនាង នៅ សូនីតា កំពុងតែសាងគ្រួសារយ៉ាងមានសុភមង្គល ស្របពេលដែលទទួលបានចំណងដៃកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់មានអាយុជាង៣ឆ្នាំផងដែរ។

យ៉ាងណាមិញស្រាប់តែកាលពីពេលថ្មីៗកន្លងទៅ តារាស្រីរូបនេះបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនរំភើបចិត្ត នៅពេលឃើញអ្នកនាងបង្ហោះរូបភាពសារបង្ហើបថាចង់បានកូនទី២ម្នាក់ទៀត ព្រោះបច្ចុប្បន្នមានកូនទោលម្នាក់រាងជោរៗតិចហើយ។
ក្នុងនោះអ្នកនាងបានសរសេរសារយ៉ាងដូច្នេះថា «កូនទោលរៀងជោរតិចៗហើយ ទាល់តែរកបន្ទាប់ Love u»
តាមរយៈសារនេះពិតជាធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្ត និងបានជូនពរតារាស្រីរូបនេះសម្រេចដូចបំណងប្រាថ្នា ឆាប់ទទួលបានសមាជិកថ្មីឆាប់ៗនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី