ពិតណាស់ទោះបីជាមានមតិរិះគន់មួយចំនួនទៅលើតារាសម្ដែងថៃស្រីកញ្ញា Matt Peranee ក្រោយមានទំនាក់ទំនងស្នេហាជាមួយនិងលោក Songkarn ក៏ពិតមែន តែប្រជាប្រិយភាពរបស់តារាស្រីរូបនេះ នៅតែកើនឡើងខ្លាំង មិនមានអ្នកចាប់អារម្មណ៍នាងខ្លាំងដដែល។
ជាក់ស្ដែងកាលពីពេលថ្មី តារាស្រីរូបនេះ ត្រូវបានមិត្តភក្តិរបស់នាងច្រើន នាំគ្នារៀបចំកម្មវិធីខួបកំណើតឲ្យយ៉ាងពិសេសនោះ ដោយក្នុងនោះមិត្តភក្ដិដែលចូលរួមភាគច្រើនគឺសុទ្ធសឹងតែជាតារាល្បីៗតែម្ដង។
នៅក្នុងកម្មវិធីនោះផងដែរ គេសង្កេតឃើញ Matt សប្បាយរីករាយខ្លាំងណាស់ ព្រោះបានមិត្តភក្ដិរៀបចំកម្មវិធីយ៉ាងពិសេសសំរាប់ខ្លួន ម្យ៉ាងវិញទៀតមហាជនជាច្រើនក៏បាននាំគ្នាជូនពរថ្ងៃកំណើតនាងជាពាក្យល្អៗជាហូរហែរផងដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី