អបអរសាទរ! ទីបំផុត Mark Prin សុំ Kimberley រៀបការហើយរៀបចំឡើងរ៉ូមែនទិចតែម្ដង!(មានរូបភាព)

កាលពីពេលថ្មីៗកន្លងទៅនេះ ហ្វេនៗជាច្រើនបាននាំគ្នាចាប់អារម្មណ៍នៅពេលឃើញតារាសម្ដែងថៃល្បីឈ្មោះលោក Mark Prin និងកញ្ញា Kimberley ដែលជាគូស្នេហ៍​ បានបង្ហាញសកម្មភាពផ្អែមល្ហែមនិងគ្នាក្នុងដំណើរកំសាន្តនៅឯប្រទេសស្វីស។

យ៉ាងណាមិញក្នុងដំណើរកំសាន្តលើកនេះ អ្វីដែលធ្វើឲ្យហ្វេនៗរំភើបស្ទើរហោះនោះគឺ ថ្ងៃនេះយើងបានឃើញ Kimberley បង្ហោះរូបភាពបង្ហាញពីសកម្មភាព Mark បំពាក់ចិញ្ចៀនសុំនាងរៀបការយ៉ាងរ៉ូមែនទិច ធ្វើឲ្យនាងរំភើបចិត្តយ៉ាងខ្លាំង ហើយក្នុងនោះនាងក៏បានភ្ជាប់ Caption មួយឃ្លារថា៖ «I said Yes to my best friend and the love of my life»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនរួមអ្នកមិត្តភក្ដិក្នុងសិល្បៈរបស់អ្នកទាំងពីរ បាននាំគ្នាចូលរួមអបអរសាទរ និងសង្ឃឹមថាអ្នកទាំងពីរនិងឆាប់រកឃើញថ្ងៃមង្គលឆាប់ៗនេះផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី