ក្រោយពេលទទួលដំណឹងថា តារាកំប្លែងស្រីវ័យក្មេង វ៉ាន់ នីឡា មានផ្ទៃពោះកូនដំបូងជាង ៤ ខែ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល អ្នកខ្លះចូលរួមអបអរសាទរ និងអ្នកខ្លះក៏សម្ដែងការមិនពេញចិត្ត ព្រោះនាងនិងស្វាមីទើបតែចាប់ដៃគ្នាចូលរោងការរយៈពេលជាង១ខែតែប៉ុនណោះ។

ក្នុងនោះផងដែរ ចំពោះរឿងមានកូនមុនពេលរៀបការនេះ តារាកំប្លែងស្រីរូបនេះ ក៏បានចេញមុខបកស្រាយទៅកាន់អ្នកគាំទ្រដែរបានសួរទៅកាន់នាងថា៖
«មូលហេតុគឺដោយសារតែនាងពិបាកនឹងមានកូន ដូច្នេះនាងមិនកំណត់ថាកូនក្នុងផ្ទៃជាកូនប្រុស ឬស្រីនោះទេ ឱ្យតែជាកូនគឺស្រឡាញ់ទាំងអស់ តែយ៉ាងណាមិញ នីឡា បានបញ្ជាក់ចម្លើយច្បាស់ហើយថា តំណក់ឈាមដំបូងរវាងនាង និង ស្វាមីនេះ គឺជាកូនស្រី»។
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញក្ដីរំភើប និងបានជូនពរឲ្យនាងនិងកូនក្នុងផ្ទៃមានសុខភាពល្អដល់ថ្ងៃសម្រាលផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី