ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ កំពូលតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn ដែលបច្ចុប្បន្ននេះនាងកំពុងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ មិនថាការងារក្នុងវិស័យសិល្បៈ ឬក៏មុខជំនួញរកសុីរបស់ខ្លួននោះទេ។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ នាងកាន់តែធ្វើឲ្យមហាជនភ្លឺភ្នែកថែមទៀត នៅពេលឃើញនាងបង្ហាញជំនួញថ្មី ដែលនាងនិងមិត្តភក្ដិបានរួមសហការគ្នា បើកមុខជំនួញអចលនទ្រព្យថ្មីមួយឈ្មោះថា Time and Space Asset ដោយចាប់ផ្តើមពីគម្រោងផ្ទះវីឡាប្រណីតឈ្មោះ «Sol Residence» កំពុងសាងសង់ឡើងនៅចំកណ្តាលទីក្រុងបាងកកចំនួន ៣កន្លែង ដែលចំណាយលុយប្រមាណ ១៦០០ លានបាតឯណោះ។
គួរបញ្ជាក់ផងដែរថា មូលហេតុដែលតារាស្រីរូបនេះឈានបើកជំនួញអចលនទ្រព្យធំនេះ ព្រោះកន្លងមកនាងមានបទពិសោធន៍បញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យផ្នែកស្ថាបត្យកម្ម នៅសកលវិទ្យាល័យ Chulalongkorn ដែលជាសាលាល្បីឈ្មោះមួយក្នុងប្រទេសថៃផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី