លើកទីមួយឃើញ សុខ ពិសី ស្រាប់តែនិយាយរឿងគូស្រករ ខណៈសព្វថ្ងៃអាយុ៣១ឆ្នាំហើយ!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងស្រីសំបូរប្រជាប្រិយភាពកញ្ញា សុខ ពិសី ដែលបច្ចុប្បន្ននេះនាងមានវ័យ៣១ឆ្នាំហើយ ហើយបើនិយាយពីរឿងស្នេហា កន្លងមកតារាស្រីរូបនេះហាក់បីដូចជាពុំទាន់បើកបង្ហាញច្បាស់ៗថាខ្លួនមានទំនាក់ទំនងស្នេហានោះទេ។

ជាក់ស្ដែងស្រាប់មុននេះបន្ដិច នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ តាមរយៈសារដែលតារាស្រីរូបនេះបានបង្ហោះថានិយាយពីរឿងគូស្រករយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«កុំភ័យរឿងគូស្រករ ដល់ពេលណាយកពេលហ្នឹងទៅ បើអត់ទេក៏អត់ទៅ ត្រូវខ្វល់រឿងខំរកលុយឱ្យបានច្រើនៗទុកពេលចាស់ទៅដើរលេងឱ្យណាណី»

ជាការពិតណាស់តាមរយៈសារនេះ បានធ្វើឲ្យមហាជននិងហ្វេនៗមួយចំនួនសម្ដែងការខកចិត្ត ព្រោះគ្រប់គ្នាតែងតែចង់ឃើញតារាស្រីរូបនេះបើកបេះដូងទទួលយកស្នេហា មិននឹកស្មានថានាងមិនខ្វាយខ្វល់ពីគូស្រករបែបនេះនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី