នៅពេលថ្មីៗនេះ មានព័ត៌មានថា តារាប្រុស Mark Prin បានពាក់ចិញ្ចៀនឲ្យតារាស្រីដ៏ស្រស់ស្អាត Kimmy Kimberlyបានសម្រេច នៅប្រទេសស្វីស ដោយមានមិត្តជាទីស្រឡាញ់ Nadech Kugimiya – Yaya Urassaya ជាសាក្សីនៃសេចក្តីស្រឡាញ់ដ៏សំខាន់ ។ ទន្ទឹមនឹងនេះដែរ ហ្វេនៗក៏នាំគ្នាទៅមើលដំណើរស្នេហា៩ឆ្នាំរបស់គូស្នេហ៍ Mark-Kim ដែល ចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមិត្តនឹងតួសម្ដែងថ្មីនៃរឿង Si Hua Jai។ ប
ន្ទាប់មកពួកគេបានក្លាយជាមិត្តភក្តិក្រុមដូចគ្នា អ្នកទាំងពីរចាប់ផ្ដើមជួបគ្នាម្ដងទៀតក្នុងរឿងភាគ Ton Rak Rim Rua ។ បន្ទាប់មកក្នុងឆ្នាំ ២០១៤ តារាស្រី Kimberly មានព័ត៌មានថា បានបែកបាក់ជាមួយលោក Jet Nattaphong ហើយបានចាប់ផ្ដើមទាក់ទងគ្នាសាកមើលជាមួយMark។