ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលតារាសម្ដែងថៃប្រុសដ៏មានប្រជាប្រិយភាព លោក Tle Tanapol ត្រូវបានតុលាការចេញសាលក្រម សម្រេចដាក់ទោលលោកឲ្យជាប់ពន្ធធនាគាររយៈពេល ២ឆ្នាំ៦ខែ។
ក្នុងនោះផងដែរ មូលហេតុដែលតុលាដាក់ទោលលោកពីបទ ការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់រដ្ឋ ព្រោះតែតារាប្រុសរូបនេះ បានលួចភ្ជាប់បណ្ដាញអគ្គីសនីរបស់រដ្ឋ ប្រើប្រាស់នៅក្នុងយាន្តដ្ឋានរបស់លោក ដោយមិនបានបង់ប្រាក់ ដែលជាទង្វើមួយដែលមហាជនជាច្រើនសឹងតែមិនជឿថាលោកហ៊ានធ្វើបែបនេះនោះទេ។
គួរបញ្ជាក់ផងដែរថា ដំបូងឡើយតារាប្រុសរូបនេះ ត្រូវជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ប៉ុន្តែដោយសារតែរូបលោក បានចូលខ្លួនទទួលស្គាល់កំហុស ទើបតុលាសម្រេចបន្ធូរទោស សល់ត្រឹមរយៈពេល ២ឆ្នាំ ៦ខែវិញ៕
អត្ថបទដោយ៖សុីវលី