ថ្វីត្បិតតែបច្ចុប្បន្ននេះតារាចម្រៀងអ្នកនាង ទូច ស្រីល័ក្ខ មានឈ្មោះជាស្ត្រីមេម៉ាយក៏ពិតមែន តែអ្នកនាងនៅតែបំពេញតួនាទីជាម្ដាយដ៏ល្អ ចិញ្ចឹមបីបាច់ និងបង្ហាត់បង្រៀនកូនបានយ៉ាងល្អ ធ្វើឲ្យមហាជនជាច្រើនឃើញហើយពិតជាសរសើរអ្នកនាងយ៉ាងខ្លាំងទៀតផង។

ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាងបានបង្ហោះរូបភាពនៅក្នុងបណ្ដាញសង្គម បង្ហាញពីលទ្ធផលចំណាត់ថ្នាក់ដែលកូនប្រុសខ្លួនរៀន គឺទទួលលេខ៣ក្នុងថ្នាក់ពីសាលាអន្តរជាតិមួយកន្លែង ហើយក្នុងនោះអ្នកនាងបាននិយាយថា៖
«តជារីករាយណាស់សម្រាប់ខ្ញុំជាម្តាយ កូនប្រុសរបស់ខ្ញុំប្រឡងបានជាប់លេខបីហើយ គាត់ពិតជាសន្យាថាធ្វើឱ្យបានសម្រាប់ការប្រឡងហ្នឹង ឥឡូវគាត់ធ្វើបានល្អណាស់ កូនប្រុសម្តាយ»
តែក្នុងនោះអ្វីកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍គឺឈ្មោះកូនប្រុសអ្នកនាង ពិតជានឹករកដាក់បានវែងនិងពិរោះ ដោយមានពាក្យបែបបរទេស ហើយថែមទាំងមានពាក្យខ្មែរយើងក្នុងនោះទៀត អ្នកនាងបានដាក់ឈ្មោះថា «ខ្វាមេន ម៉ាខាណេសមហារិទ្ធិយ៉ែម»៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី