កាលពីពេលថ្មីៗកន្លងទៅនេះ មហាជននិងហ្វេនៗជាច្រើនពិតជាអាណិតតារាស្រី Pat Napapa យ៉ាងខ្លាំងដែលខណៈពេលនេះម្ដាយរបស់នាងកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU បន្ទាប់ពីមានបញ្ហាខ្សោយផ្លូវដង្ហើមពិបាកដកបង្ហើមចេញចូល។

យ៉ាងណាមិញតាមការបង្ហើបរបស់ Pat ជម្ងឺរបស់ម្ដាយមិនទាន់ធូរស្បើយនោះទេ ដោយពឹងលើការឧបករណ៍ជំនួយក្នុងការដកដង្ហើម ១០០ ភាគរយ ពីព្រោះជម្ងឺម្ដាយនាងពេលនេះមិនអាចដកដង្ហើមដោយខ្លួនឯងបានឡើយ ទោះបីជាក្រុមគ្រូពេទ្យព្យាយាមជួយអស់ពីលទ្ធភាពយ៉ាងណាក៏ដោយ។
ក្នុងនោះ Pat បានបង្ហើបទៅទឹកភ្នែកទៀតថា ពេលនេះនាង និង ក្រុមគ្រួសារក៏កំពុងតែធ្វើចិត្តដូចគ្នា តែយ៉ាងណានាងនឹងបំពេញតួនាទីជាកូនល្អបំផុតទោះបីស្ថិតក្នុងវិនាទីចុងក្រោយក៏ដោយ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី