ទីបំផុតតារាថៃ Yingyong ចេញមុខបកស្រាយរឿងដែលថាកញ្ញា សុីន យូប៊ីន ជាកូនស្រីលោក!(មានវីដេអូ)

ជារឿងមួយភ្ញាក់ផ្អើល និងមិនដែលធ្លាប់មានពីមុននោះទេ ដែលកាលពីពេលថ្មីៗនេះ មហាជនជាច្រើនបានភាក់ផ្អើលថា តារាសម្តែងខ្មែរ កញ្ញា ស៊ីន យូប៊ីន គឺជាកូនស្រីរបស់តារាថៃជើងចាស់លោក​ Yingyong Yodbuangam។

ក្នុងនោះផងដែរ តាមរយៈដំណឹងនេះ បានធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់ និងបានធ្វើឲ្យសារព័ត៌មានថៃ និងខ្មែរយកទៅចុះផ្សាយជាច្រើនទៀតផង។

យ៉ាងណាមិញពេលនេះ តារាថៃប្រុសលោក Yingyong Yodbuangam បានធ្វើការចេញមុខមកបកស្រាយក្នុងប៉ុស្ដិ៍ទូរទស្សន៍ហើយ ដោយក្នុងនោះលោកបាននិយាយថា៖«កញ្ញាស៊ិន យូប៊ីន ជាកូនស្រីរបស់គាត់ពិតមែន ក៏ប៉ុន្តែនោះគ្រាន់តែនៅក្នុងរឿងតែប៉ុណ្ណោះ មិនមែនជាកូនស្រីនៅក្រៅពិតប្រាកដនោះទេ»៕

តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី