Nycha ខឹងមិត្តប្រុសថតរូបឱ្យខ្លួនឯងមើលមិនយល់ចំណែកឯTonoតបទៅវិញភ្លាមថា….!

រឿងមួយទៀតហើយ ដែលអ្នកគាំទ្របានតាមដាន និងអបអរសាទរថាជាគូស្នេហ៍ពិតប្រាកដមួយគូសម្រាប់ Tono Phakin Khamvilaisak និងតារាសម្ដែង Nycha Natthanicha Dangwattanavanich ។ កាលពីដើមឆ្នាំមុន បន្ទាប់ពី Tono បានផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានរួចមក ស្រាប់តែហៅNychaថាមិត្តស្រីដោយចៃដន្យ ។

ប៉ុន្មានឆ្នាំមកនេះ ក៏មានពេលវេលាផ្អែមល្ហែម និងគួរឲ្យស្រលាញ់ ឲ្យអ្នកគាំទ្រច្រណែនមិនតិចនោះទេ។ ថ្មីៗ​នេះ​មាន​រូបភាព​ដ៏​គួរ​ឱ្យ​ស្រលាញ់​មួយ​សន្លឹក​ដែល​Nycha បាន​បង្ហោះរួម​ជាមួយ​នឹង​Caption ​ថា ” ហើយ​នេះ​ជា​រូបភាព​ដែល Tono ថតឱ្យ Nycha…” ដែលមើលទៅដូចជារាងចង់ថាឱ្យTono ថតរូបអ្វីមិនសូវច្បាស់សោះ។ ចំណែក Tono ទ្រាំ​មិន​បាន ប្រញាប់​បញ្ចេញ​មតិ​តប​វិញ​ភ្លាម “……វាជាសិល្បៈ………..” ដើម្បីបញ្ជាក់ថាមិនមែនចេះតែថតឱ្យអស់ពីដៃទេ។
After Footer (Active) - damrei Mr1 Zone2
Eriya