លោក បឺត មិត្តប្រុសតែងម៉ូឈប់ទ្រាំហើយ!! ចុងក្រោយធ្វើដំណើរទៅដាក់ពាក្យាបណ្តឹងបុគ្គលបន្លំខ្លួនដើម្បីកេងយកប្រយោជន៍!

មិត្តអ្នកអានទាំងអស់គ្នាប្រហែលធ្លាប់បានដំណឹងនេះរួចមកហើយថា បន្ទាប់ពីរៀបចំកម្មវិធីបុណ្យសពតែងម៉ូ ហើយបានសម្រាកមួយរយ: លោកបឺតជាមិត្តប្រុសបានត្រឡប់មកធ្វើអាវ “STONER BKK” លក់វិញ ជើងទីមួយគាត់ធ្វើចំនួន ១០០០ អាវហើយបានទទួលកាគាំទ្រពីសំណាក់ហ្វែនៗ និងសង្គមថៃជាខ្លាំងរហូតលក់អស់តាំងពីថ្ងៃដំបូង។

After Footer (Active) - damrei Mr1 Zone2

បន្ទាប់ពីលក់ដាច់អស់លោក បឺត បានប្រកាសថាមិនទាក់ធ្វើជើងទីពីរបន្តភ្លាមៗនោះទេ ប៉ុន្តែរាល់ថ្ងៃនេះចាប់ផ្តើមមានហ្វេសប៊ុកផេកប្រើប្រាស់ឈ្មោះរបស់គាត់ដើម្បីបោកប្រាស់ប្រជាជនថាអាវជើងទី២ កំពុងជិតចេញដាក់លក់ អូសទាញអោយអ្នកស្លូតត្រង់ជាច្រើនបាញ់លុយអោយជាមុន។

ជាទង្វើខុសច្បាប់ ហើយបណ្តាលអោយលោកបឺតមនុស្សមិនចេះនិយាយស្តី ខឹងទ្រាំមិនបានសម្រេចចិត្តចេញមុខដាក់បណ្តឹងតាមចាប់ជនខិលខូចនោះ ហើយបានអំពាវនាវអោយហ្វែនៗដែលមានចិត្តចង់ជួយគាំទ្រគាត់រងចាំទទួល Update អំពីការផលិតអាវនោក្នុងអ៊ិនស្តាក្រាមផ្លូវការណ៍ “Stonerbkk” របស់គាត់តែមួយកន្លែងគត់។

អត្ថបទដោយ សា