ពិតណាស់នៅមិនយូរទៀតនោះទេ ពិធីមង្គលការរបស់តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាពកញ្ញា Sririta នឹងអនាគតស្វាមី លោក Korn Narongdej នឹងប្រព្រឺត្តិឡើងហើយ ហើយក៏ជាពេលដែលមហាជននិងអ្នកគាំទ្រគ្រប់គ្នាទន្ទឹងរងចាំដែរ។
ក្នុងនោះផងដែរ កាលពីថ្ងៃម្សិលមិញនេះ តារាស្រីរូបនេះបានផ្ដល់កិច្ចសម្ភាសន៍មួយជាមួយនិងអ្នកកាសែតថា នាងនិងស្វាមីបានត្រៀមលុយប្រមាណជា៥០លានបាតឯណោះ សម្រាប់ពិធីមង្គលការខ្លួនទាំងមូល ដែលនេះជាមង្គលការមួយអធិកអធមខ្លាំងណាស់។
លើសពីនេះទៅទៀត តារាស្រីរូបនេះបានបង្ហើបទៀតថា ប្រសិនបើថវិការដែលចំណាយទាំងនោះ នៅសល់បន្ទាប់ពីចាត់ចែងក្នុងពិធីរួចរាល់ នាងនឹងយកប្រាក់នោះទៅជួយមណ្ឌលកុមារកំព្រាមួយកន្លែងទៀតផង ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕
អត្ថបទដោយ៖សុីវលី