Anna_celebeauty នាំមិត្តភក្តិទៅសំពះសុំពរពីតែងម៉ូដើម្បីអោយរឿងក្តីនាងទទួលបានយុត្តិធម៌! ធ្វើអោយអ្នកតាមដានមានប្រផ្នូរមិនសូវល្អ!!

ក្រោយមានដំណឹងថាក្រុមប៉ូលីសប្រញ៉ាប់រួបរួមភស្តុតាងដើម្បីអោយរឿងក្តីរបស់តែងម៉ូឆាប់ចប់ ក្រមមិត្តភក្តិនាំគ្នាចាប់ផ្តើមបារម្មណ៍ក្រែងប៉ូលីសមានចំនុចថ្លោះធ្លោយ ខ្វះបម្រុងប្រយ័ត្ន ហើយតែងម៉ូអាចបាត់បង់ជីវិតដោយហ្វ្រី។

ចុងក្រោយ Anna_celebeauty បាននាំមិត្តភក្តិទៅកន្លែងកើតហេតុធ្វើបុណ្យឧទ្ទិសកុសល្យអោយមិត្តភក្តិហើយសុំអោយតែងម៉ូជួយបង្ហាញ់ផ្លូវដើម្បីអោយយុត្តិធម៌ពិតប្រាកដបញ្ចេញខ្លួននៅក្នុងរឿងក្តីដែលគ្រប់គ្នាកំពុងព្យាយាមបញ្ចប់។

After Footer (Active) - damrei Mr1 Zone2

ក្រៅពីធ្វើបុណ្យហើយគ្រប់គ្នាព្យាយាមផុសរូប និងសាសសេររបស់ពួកគេនៅក្នុងណ្តាញសង្គម ដើម្បីផ្តល់ដំណឹងថាពេលនេះរឿងក្តីតែងម៉ូចាប់ផ្តើមមានសញ្ញាប្រកាសអាសន្នហើយ។ ទំនងមើលទៅអាចចប់ដោយគ្មានយុត្តិធម៌ក៏ថាបាន ពេលនេះមានតែអ្នកនៅក្នុងបណ្តាញអ៊ិនធឺណែតទេទើបអាចជួយអោយរឿងក្តីនេះមិនសាបសូន្យបាន។

អត្ថបទដោយ សា