មិនធ្លាប់មានពីមុនមកទេ ករណីដែលនៅសុខៗតារាស្រី K-POP ល្បីបង្ហោះរូបថតពាក់គ្រឿងអល្ល័ងកាគូជាមួយបុគ្គលម្នាក់ទៀតដោយមិនបង្ហាញមុខបែបនេះ។ ប៉ុន្តែកញ្ញា ROSÉ Blackpink ធ្វើបានដោយមិនញញើតពីដ្រាម៉ា នាងថតរូបហើយផុសនៅក្នុងអ៊ិនស្តាក្រាមនាំអ្នកគាំទ្រសង្ស័យចង់ឃើញមុខម្ចាស់ដៃម្ចាងទៀតនោះ។
តារាស្រីបានផុសរូបរូបពាក់កងដៃ ៣ សន្លឺកនៅបណ្តាញសង្គម ហើយសសេរជា Caption ថា “mummy & i
#TiffanyPartners #LoveYourMothers” ដែលធ្វើអោយហ្វែនៗនាំគ្នានិយាយថាពួកគេស្រលាញ់ម៉ាក់របស់នាងខ្លាំងដូចស្រលាញ់ idol ពីព្រោះម៉ាក់កូនទាំងពីរស្រលាញ់គ្នាខ្លាំង ហើយតែងតែមានទិដ្ឋភាពស្វីតៗជាមួយគ្នាបែបនេះជានិច្ច។
ទាក់ទងនឹងរឿងបេះដូងរបស់តារាស្រីពេលនេះយើងពុំទាន់ទទួលបានពត៌មាន Update អ្វីទេ គិតថាពេលនេះតារាស្រីមិនទាន់ចង់បញ្ចេញស្នាដៃ ចង់យកចិត្តទុកដាក់លើរឿងការងារតែម្យ៉ាង ហើយនៅចង់ធ្វើបទចម្រៀងអោយ Blinks បានស្តាប់កំសាន្តបន្តជាច្រើនបទទៀតសិន។
អត្ថបទដោយ សា







