អានហើយស្ទើរទប់ទឹកភ្នែកមិនជាប់!!​ អ្នកនាង “ohpak” Review លោក “Num Kanchai” មិនប្លែកទេដែលតារាប្រុសរូបនេះទទួលបានក្តីស្រលាញ់យ៉ាងមហាសាល!

រឿងដ៏គួរអោយស្រលាញ់មួយបានកើតឡើងនៅលើអ៊ិនស្តាក្រាម ដោយពិធីករស្រីជើងចាស់ ohpak ត្រូវបានហ្វែនៗស្នើរសុំអោយនិយាយរៀបរាប់អំពីបងធំNum Kanchai។ និយាយតាមត្រង់នរណាក៏ព្រឺសម្បុរដែល ពេលត្រូវនិយាយអំពីពិធីកររូបនេះ គ្រប់គ្នាបុកពោះបារម្មណ៍ខ្លាចមានដ្រាម៉ាកើតឡើង ហើយត្រូវគាត់អញ្ញើញឡើងកម្មវិធី Hone-Krasae។

ប៉ុន្តែដោយមិត្តភាពនិងទំនាក់ទំនងជាច្រើនឆ្នាំដោយមិនដែលមានទំនាស់ជាមួយគ្នា ពិធីករស្រី ohpak បានសសេរសំបុត្ររៀបរាប់អំពីលោក Num Kanchai ថា “សម្រាប់ អូ បងនុមគឺជាទីពឹងពាក់ពុំនាក់អាស្រ័យគ្រប់បែបយ៉ាង គាត់ជា Google របស់ខ្ញុំ គាត់គឺជាបងប្រុសដែលគ្រប់ពេលដែលមានរឿងលំបាក ពិបាកចិត្តតែងតែនឹងដល់គាត់ជានិច្ច #สวัสดีครับผมหนุ่มกรรชัยครับ Kanchai”

After Footer (Active) - damrei Mr1 Zone2

ការឆ្លើយនឹងសំណួររបស់អ្នកតាមដានក្នុងអ៊ិនស្តាក្រាមរបស់អ្នកនាង ohpak បានធ្វើអោយអ្នកគាំទ្រជ្រួតជ្រាបពីទឹកចិត្តគោរពស្រលាញ់ដែលនាងមានចំពោះបងប្រុសជាទីស្រលាញ់ ហើយដឹងអំពីសណ្តានចិត្តរបស់ Num Kanchai ដែលមើលទៅគាត់ដូចសាហាវព្រៃផ្សែប៉ុន្តែតាមពិតទៅគាត់ជាអ្នកដែលជួយគ្រប់គ្នាក្នុងគ្រាលំបាក។

អត្ថបទដោយ សា