គ្មានរណាខូចដូចតារាប្រុស boy_pakorn ឡើយលើលោកនេះ!!​ មិនជឿចូលស្តាប់សំដី និងអារម្មណ៍របស់មិត្តភក្តិគាត់ទៅដឹងហើយ!

មានរឿងអ្វីកើតឡើងហេតុអ្វីនៅសុខៗមានប្រធានបទចេញមកវាយប្រហាតារាប្រុសកំពូលរបស់យើងដូចច្នេះ? លោក boy_pakorn ត្រូវមនុស្សភាគច្រើនបោះឆ្នោតអោយជាប់ឈ្មោះជាមនុស្សអាត្មានិយម ខិលខូច បោកគេប្រើពេលខ្លួនទំនេរ!!

ដោយធាតុពិតរបស់ boy_pakorn ត្រូវបានលាតត្រដាងក្នុងថ្ងៃម្សិលមិញនេះ ថ្ងៃដែលគាត់មានពេលអោយមិត្តភក្តិក្រុមដែលស្និតស្នាលបំផុតស្រលាញ់គ្នាដូចបងប្អូន។ មុននេះបើកមិត្តអ្នកអាននៅចាំមិនភ្លេចទេលោក “ក្រេដ” ធ្លាប់បានអោយសម្ភាសន៍ថាអ្នកដែលបាត់មុខឈឹងមិនដែលអើពើ មិនដែលអានសារមិត្តភក្តិគឺជាលោក boy_pakorn ក្រោយពេលមានមិត្តស្រី។

After Footer (Active) - damrei Mr1 Zone2

ហើយថ្មីៗនេះដែលគាត់មានពេលមកជជែកកំសាន្តជាមួយមិត្តភក្តិបាន ព្រោះមិត្តស្រីរបស់គាត់មិននៅក្នុងស្រុកថៃ ទុកគាត់ចោលម្នាក់ឯង។ ព្រោះភាពឯកាលោក boy_pakorn បាននឹកដល់មិត្តភក្តិហើយហៅណាត់ជួបជុំ និយាយតាមត្រង់ទៅខូចណាស់ នឹកឃើញមិត្តភក្តិពេលមិត្តស្រីមិននៅ ហាសហា ។

(នេះគ្រាន់តែនិយាយលេងទេ​ តាមពិតទៅតារាប្រុសទាំងអស់ទាក់ទងគ្នាធម្មតា នៅស្រលាញ់គ្នាដដែល គ្រាន់តែបេលជួបជុំអាចតិចជាងមុនតែប៉ុននោះ)។]

អត្ថបទដោយ សា