Baifernbah នៅទំនេរមិនព្រមយកមិត្តប្រុសព្រោះមូលហេតុនេះសោះ!! លួចស្រលាញ់គេតែម្នាក់ឯង ពេលជួបមុខអៀនខ្លាំងមិនហ៊ាននិយាយរក!!

ជាក្តីសង្ស័យដែលកើតមានឡើងមួយរយ:ធំហើយ សម្រាប់រឿងតួឯកស្រីសម្រស់ស្រស់ស្អាត Baifernbah មិនព្រមបើកចិត្តទទួលយកបុរសណាសោះ។ ថ្មីៗនេះយើងបានចម្លើយហើយថាមកពីមូលហេតុអ្វី ហើយនរណាបានធ្វើអោយនាងក្លាយជាមនុស្សចិត្តរឹងបែបនេះ។

After Footer (Active) - damrei Mr1 Zone2

នៅក្នុងកម្មវិធីទទួលទេវតាឆ្នាំថ្មីរបស់ផ្សារទំនើប Icon siam ដែលមានតារាស្រីបានមកចូលរួមមកសម្តែងជាទេពធិតា កញ្ញា Baifernbah បានអោយសម្ភាសន៍ទៅកាន់អ្នកសារពត៌មានថា មិនទាន់មាននរណាចូលមកមើលថែបេះដូងរបស់នាងទេ នាងក៏មិនច្បាស់ថាពេលណាដែល។

ប៉ុន្តែនាងរកឃើញអ្នកដែលធ្វើអោយបេះដូងរបស់នាងលោតញាប់ខុសចង្វាក់ហើយ នាងតែងតែអៀនខ្លាំងពេលដែលបានជួបតារាស្រី យ៉ាយ៉ា អៀនដល់ថ្នាក់និយាយអ្វីមិនចេញ ចង់ទៅនិយាយតែពេលបានជួបមានអាការ:បែបនិយាយមិនត្រូវ។

សរុបនាងនៅលីវ មិនមានអ្នកណាចូលមកក្នុងជីវិតដដែលព្រោះ រាល់ថ្ងៃនាងមិនដែលសំឡឹងមើលបុរសណាសោះ សម្រាប់អ្នករួមវិស័យសិល្ប:នាងចាប់អារម្មណ៍តែម្នាក់គត់នោះគឺតួឯកស្រី urassayas ។

អត្ថបទដោយ សា