ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្ដែងថៃល្បីឈ្មោះលោក MarkPrin សុំ Kimberly ដែលជាគូស្នេហ៍រៀបការមក មហាជននិងហ្វេនៗជាច្រើនពិតជាអន្ទះសារចង់ដឹងថ្ងៃមង្គលការអ្នកទាំងពីរយ៉ាងខ្លាំងថែមទៀតផង។

យ៉ាងណាមិញក្រោយពេលសុំរៀបមង្គលការរួច មហាជនជាច្រើនបាននាំគ្នាចាប់អារម្មណ៍ពីចិញ្ចៀនពេជ្រដែល Mark ទិញឲ្យ Kim ក្នុងថ្ងៃនោះ ដែលចិញ្ចៀននោះគឺប្រភេទចិញ្ចៀនពេជ្រគ្រាប់ធំ ជាប្រ៊េនរបស់ Venus Diamond ដែលជាប្រ៊េនគ្រឿងអលង្ការល្បីក្នុងប្រទេសថៃ ព្រមទាំងមានទម្ងន់ ៥ ការ៉ាត់ មានតម្លៃប្រហែល ១០ ម៉ឺនដុល្លារឯណោះ។
មិនត្រឹមតែប៉ុនណោះ ចិញ្ចៀននោះក៏មានលក្ខណៈពិសេសមួយទៀតគឺ គ្រាប់ពេជ្ររបស់វា អាចដោះចេញក្រៅបាន ហើយអាចយកមកដាក់ធ្វើជាបន្តោងខ្សែ-កថែមទៀតផង ហើយនៅផ្នែកសងខាងត្បូងមានអក្សរ M-K ដែលតំណាងឲ្យឈ្មោះអ្នកទាំងពីរ (MarkPrin-Kimberly)៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី