ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ ពីទេពកោសល្យរបស់ភរិយាកំពូលតារាចម្រៀងប្រុសល្បីឈ្មោះលោក ឆាយ វីរៈយុទ្ធ ដែលអ្នកនាងតែងតែនិពន្ធបទចម្រៀងមានអត្ថន័យ និងពិរោះៗជូនស្វាមីច្រៀង ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងសឹងតែគ្រប់បទផងដែរ។
យ៉ាងណាមិញស្រាប់តែពេលនេះ ភរិយាលោក ឆាយ វីរៈយុទ្ធ អ្នកនាង សែ ចាន់ឌី បានធ្វើឲ្យមហាជនជាច្រើនកាន់តែភ្ញាក់ផ្អើលថែមទៀត បន្ទាប់ពីគ្រប់គ្នាបានឃើញអ្នកនាងបញ្ចេញសមត្ថភាពច្រៀងរបស់ខ្លួន ដោយធ្វើការ Cover បទមួយមានចំណងជើងថា «ឈឺដូចគ្នា» ដែលជាបទមនោសច្ចេតនាចាត់ដោតអារម្មណ៍យុវវ័យខ្លាំងណាស់។
ហើយតាមរយៈបទនេះផងដែរ មហាជនជាច្រើនបាននាំគ្នាសរសើរពីសម្លេងរបស់អ្នកនាង ចាន់ឌី ពិតជាពិរោះ មិនចាញ់អ្នកចម្រៀងអាជីពនោះទេ។
ពិតណាស់លោក ឆាយ វីរៈយុទ្ធ ពិតជាមានសំណាងខ្លាំងណាស់ ដែលបានភរិយាមិនត្រឹមតែ ចេះនិពន្ធបទចម្រៀងនោះទេ ហើយថែមទាំងមានសម្លេងច្រៀងបានយ៉ាងពិរោះទៀតផង៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី