#Brightgetswellsoon បានក្លាយជានិន្នាការពិភពលោកលំដាប់ទី១ថ្ងៃនេះ!! ក្រោយពេលដឹងថាតារាស្រុ bbrightvc វិជ្ជមានកូវីដ១៩ ពិភពលោករ​បស់ហ្វែនៗប្រែពណ៌ខ្មៅអស់រលីង!

បានគេចផុតពីជម្ងឺកូវីដមកជាច្រើនលើកជាច្រើនសារសម្រាប់តារាប្រុសដែលមាន Followers ច្រើនជាងគេបំផុតរបស់ប្រទេសថៃ លោក bbrightvc ប៉ុន្តែថ្ងៃនេះជៀសមិនផុស ដោយក្រុមហ៊ុនរបស់គាត់បានចេញសេចក្តីប្រកាសប្រាប់ហ្វែនៗទូទាំងពិភពលោកអោយបានដឹងដូចតទៅ :

After Footer (Active) - damrei Mr1 Zone2

“ GMMTV សូមជម្រាបជូនជាដំណឹងថាលោក bbrightvc តារាសម្តែងរបស់យើងបានធ្វើតេស្ត PT-CR រកមេរោគ កូវីដ១៩ កាលពីព្រឹកមិញវេលាម៉ោង ៨:០០ ហើយនៅម៉ោង ១២:៣០ ខាង LAB បានទាក់ទងប្រាប់ថាគាត់មានផ្ទុកមេរោគ។ ពេលនេះ bbrightvc កំពុងឃាំងខ្លួននៅក្នុងផ្ទះរងចាំទទួលលេខរៀងចូលសម្រាកព្យាបាលនៅមន្ទីពេទ្យតាមការណែនាំ។ …

តារាសម្តែងនិងក្រុមហ៊ុនបានចែកចាយពត៌មាននេះទៅកាន់អ្នកពាក់ព័ន្ធដើម្បីតាមដានសុខភាពគ្រប់គ្នារួចរាល់ ។ ហើយសម្រាប់ការងាររបស់លោក bbrightvc ទាំងអស់នឹងត្រូវពន្យាពេល រងចាំរហូតគាត់ជាសះស្បើយ ១០០% “GMMTV “ សូមអរគុណចំពោះកំលាំងចិត្តនិងសេចក្តីព្រួយបារម្មណ៍ដែលអ្នកទាំងអស់គ្នាមានចំពោះ bbrightvc “ ។

ដោយក្នុងរយ:ពេលត្រឹមតែ ២ ម៉ោងបន្ទាប់ពីចេញសេចក្តីប្រកាស់ #Brightgetswellsoon បានក្លាយជារឿងរបស់ពិភពលោក។ ហ្វែនៗគ្រប់គ្នាសំដែងក្តីបារម្មណ៍ ស្រលាញ់ អោយតារាប្រុសនៅក្នុងបណ្តាញសង្គមរហូតក្លាយជាប្រធានបទដែល HOT បំផុតរបស់ពិភពលោក។

អត្ថបទដោយ សា