Num Kanchai ហ៊ានសំដីធំ សួរសំនួរចាក់ដោតដាក់គ្រប់គ្នាលើកលែងតារាស្រីម្នាក់!! ជួបគ្នានៅក្នងកម្មវិធី 3 Zaap នាងធ្វើបាបពីធីករប្រុសដល់ថ្នាក់ស្រែក “អ៊ុយ!!”
គួរអោយចាប់អារម្មណ៍មែន ដល់ពេលដែលពិធីករមាត់ពិឃាតត្រូវគេយករឿងរបស់កាត់មកចែករំលែកវិញម្តងហើយ។ ចុងក្រោយលោក Num Kanchai ភ្លាត់មាត់និយាយពាក្យ “អ៊ុយ!!” នៅពេលជួបមុខផ្ទាល់ជាមួយតារាស្រីក្សត្រីរបស់សិល្ប:ថៃ annethong។
បើនិយាយរូមនៅក្នុងវិស័យសិល្ប:នរណាៗក៏ដឹងដែលថាកុំទៅមានរឿងជាមួយលោក Num Kanchai បើចង់សុខខ្លួន គ្រប់គ្នាមិនហ៊ានប្រកាសសង្គ្រាមជាមួយគាត់ទេ អ្នកខ្លះដល់ថ្នាក់គេចមុខមិនព្រមអោយសម្ភាសន៍ទៀតផង លើកលែងតែតារាស្រីជើងចាស់ annethong ទេដែលហ៊ានធ្វើគ្រប់យ៉ាងជាមួយនិងចំពោះគាត់។
Num Kanchai ប្រកាសខ្លាចមិនអញ្ជើញកញ្ញា annethong អោយទៅចូលរួមកម្មវិធី Hone-Krasae របស់គាត់ទេ ព្រោះបារម្មណ៍ថានាងនឹងវាយបកវិញ គាត់អាចត្រូវបះកៅអីលែងបានធ្វើការ ដោយសារតារាស្រីរូបនេះដឹងរឿងអាថ៌កំបាំងរបស់គាត់ច្រើន ជាពិសេសរឿងដែលគាត់មិនចង់អោយនរណាដឹង។
តែទោះជាយ៉ាងណាគាត់ក៏គេចមិនផុសពីព្រោះថ្ងៃអាទិត្យស្អែកនេះ អ្នកទាំងពីរនឹងត្រូវជួបគ្នានៅក្នុងកម្មវិធី 3 zaap ដែលមានរឿងមួយចំនួនបានផ្ទុះឡើង។ ចង់ដឹងថារឿងអតីតកាលរបស់លោក Num Kanchai មួយណាដែលត្រូវគេលើកយកមកបើកកកាយតោះរងចាំទស្សនាទាំងអស់គ្នា។
អត្ថបទដោយ សា







