លោក Kanchai ចាប់ Baifernbah មិនឈ្នះទេ!! នាងបង្ហើបប្រាប់ថាក្តីស្រម៉ៃរបស់នាងគឺរៀបការមានកូន ធ្វើជាមេផ្ទះដែលល្អបំផុត!
ថ្ងៃនេះមានរឿងគួរអោយអស់សំណើចច្រើនណាស់កើតឡើងនៅក្នុងកម្មវិធី “1Kanchai” ដែលបានអញ្ជើញ Baifernbah មកធ្វើជាភ្ញៀវកិត្តិយសពិសេស។ តារាស្រីរពិសនៅមិនស្ងៀមដល់ថ្នាក់ពិធីករចាប់មិនឈ្នះ បណ្តោយអោយនាងធ្វើអ្វីដែលនាងចង់ធ្វើតាមចិត្តពេញមួយកម្មវិធី។
កម្មវិធីវគ្គដែលមាន Baifernbah មកចូលរួមមានលក្ខណ:ពិសេសខុសគេត្រង់ អាចសម្ភាសន៍បណ្តើរអនុញ្ញាតអោយបរិភោគអាហារដែលមាននៅលើតុសម្ភាសន៍បណ្តើរ។ ដូចដឹងស្រាប់ចែបៃរបស់យើងមិនដែលទុកអាហារអោយទំនេរអត់ការងារធ្វើនោះទេ នាងគិតតែញ៉ាំពេលខ្លះសុំអនុញ្ញាតញ៉ាំមួយមាត់សិន ទើបអាចឆ្លើយសំនួរបាន។
ចំនុចដែលនាងឆ្លើយបានក្បោះហើយធ្វើអោយក្លាយជាពត៌មាននោះគឺក្តីស្រម៉ៃរបស់នាង Baifernbah ជាតារាស្រីដែលមិនចង់សម្បីត្តិមហាសាល រឺចំនូលពីសិល្ប:ច្រើនលើសលុបនោះទេ នាងពីមុនធ្លាប់ចំណាយមួយថ្ងៃ៧០០បាត ពេលនេះនាងក៏ចាយប៉ុណ្ណឹង មិនបានត្រូវការយកមកទិញរបស់ស៊ីវីល័យដែលទាមទាអោយធ្វើការធ្ងន់នោះទេ។
មួយចំនុចទៀតគឺរឿងស្នេហា Baifernbah នាងមានក្តីស្រម៉ៃចង់រៀបការ មានផ្ទៃពោះ ធ្វើជាមេផ្ទះល្អ ដូចច្នេះហើយពេលមានបុរសចូលមកស្រលាញ់ នាងដឹងតែយកចិត្តទុកដាក់ខ្លាំង ស្រលាញ់អស់ពីពោះហើយចង់រៀបការជាមួយបុរសនោះកាន់តែឆាប់កាន់តែល្អ។
អត្ថបទដោយ សា







