ថ្ងៃម្សិលមិញនៅក្នុងអ៊ិនស្តាក្រាមរបស់តារាស្រី យើងឃើញមានតែទិដ្ឋភាពល្អៗ វីដេអូអន្លង់អន្លោច ហើយរូបភាពរបស់ Bellacampen និងម្តាយជាច្រើនផុស។ នាងចំណាយពេលវេលា ស្នាមញញឺម និងគ្រប់យ៉ាងដើម្បីធ្វើអោយម្តាយជាទីស្រលាញ់របស់នាងសប្បាយចិត្តក្នុងថ្ងៃកំណើត។
ដោយក្រោយពេលការ Surprise ចប់ Bellacampen បានផុសប្រាប់ពីអារម្មណ៍របស់នាងចំពោះម្តាយនៅក្នុងអ៊ិនស្តាក្រាមថា “ថ្ងៃកំណើតម៉ែប៊ីតាំងចិត្តថានឹងធ្វើអ្វីដេលពិសេសអោយ ហើយក៏បានសម្រេចចិត្តកាត់តខ្លីបនេះមកជាកាដូជូនគាត់ Bell ធ្វើខ្លួនឯកស្រាវជ្រាវយករូបពីកុំព្យូទ័រចាស់ៗ…
…រៀបរៀង moment រឿងរ៉ាវរបស់គ្រួសារយើង កាត់តបណ្តើរនឹកពេលវេលាចាស់ៗបណ្តើរ ស្រក់ទឹកភ្នែកអស់មិនតិចលីត្រទេ ហាសហា …គ្រួសារយើងគួរអោយស្រលាញ់ណាស់មែនទេម៉ែ? Bell កើតនិងធំធាត់មកព្រមជាមួយសេចក្តីស្រលាញ់យ៉ាងមហាសា… And I hope you’re watching with us, too Daddy. Happy Birthday to both of you, my World 🤍” ។
បណ្តាលអោយគ្រប់គ្នាទទួលបានអារម្មណ៍ស្រលាញ់ដែលពីរនាក់ម្តាយកូនមានចំពោះគ្នា នេះជារូបភាពដ៏គួរអោយស្រលាញ់ ហើយកក់ក្តៅខ្លាំងណាស់សម្រាប់គ្រប់គ្នាដែលបានឃើញ។ ហ្វែនៗសូមជូនពរអោយ ម៉ែប៉ី មានសុខភាពល្អ មានសុភមង្គលបែបនេះជារៀងរហូត Happy Birthday!
អត្ថបទដោយ សា





