អបអរសាទរ! រិន សាវ៉េត ភ្ជាប់ពាក្យហើយជាមួយអនាគតភរិយាថ្មី ស្រស់ស្អាតណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ ក្រោយពេលដែលអតីតភរិយាតារាចម្រៀងលោក រិន សាវ៉េត ទទួលមរណៈភាពជាង២ឆ្នាំនេះ លោកត្រូវខិតខំធ្វើការចិញ្ចឹមបីបាច់កូនប្រុសបង្កើតរបស់ខ្លួនតែម្នាក់ឯង ពិតជាកម្សត់ខ្លាំងណាស់។

តែយ៉ាងណាមិញស្រាប់តែកាលពីព្រឹកមិញនេះ លោកបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលលោកបានសម្រេចចិត្តយកភរិយាថ្មី និងបានរៀបចំពិធីភ្ជាប់ពាក្យនាព្រឹកនេះ យ៉ាងអធិកអធមថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នា អបអរសាទរដល់តារាប្រុសរូបនេះ ដែលទីបំផុតរកបានអនាគតភរិយាថ្មី ដែលមានរូបសម្រស់ស្រស់ស្អាត និងអាចជួយមើលថែលោក ក៏ដូចជាកូនប្រុសផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី