តារាសម្ដែងប្រុសកំពុងទទួលប្រជាប្រិយភាពខ្ពស់ Bright Vachirawit និង តារាស្រីរូបស្រស់ Mai Davika ត្រូវបានគេរាយការណ៍ថាក្លាយជាតារាថៃដែលមានអ្នកតាមដានច្រើនជាងគេនៅលើ Instagram។ បន្ទាប់ពីរឿង “F4 Thailand: Boys Over Flowers” បានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ GMM 25 Bright កាន់តែមានប្រជាប្រិយភាពខ្ពស់នៅក្នុងប្រទេសថៃ និងប្រទេសជាច្រើនទៀត។
ពេលនេះ Bright Vachirawit មានFollower 14,326,035 នាក់នៅលើ Instagram ។ គួរឲ្យកត់សម្គាល់ ទាំង Bright Vachirawit និង Mai Davika ទទួលបានអ្នកតាមដានច្រើននៅលើ Instagram ជារៀងរាល់ខែ។
After Footer (Active) - damrei Mr1 Zone2
ម្យ៉ាងទៀត ពួកគេកំពុងថតរឿងភាគថ្មី “Astrophile” រួមគ្នាសម្រាប់ទូរទស្សន៍ GMM។ នៅពេលដែលរឿងភាគនេះចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ Follower របស់ពួកគេនឹងកើនឡើងកាន់តែច្រើនជាមិនខាន។






