ពិតណាស់ចាប់តាំងពីពេលដែលតារាសម្ដែងថៃប្រុសលោក Jess Jespipat និងតារាសម្តែងស្រីរូបស្រស់កញ្ញា Vill Wannarot បើកបង្ហាញទំនាក់ទំនងជាសាធារណៈមក គេសង្កេតឃើញអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយនិងគ្នាក្នុងបណ្ដាញសង្គមជារឿយៗ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Jess Jespipat បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល បន្ទាប់ពីលោកបានធ្វើឲ្យ Vill Wannarot ដែលជាគូស្នេហ៍រំភើបចិត្ត ដោយលោកបានផ្ដល់បទសម្ភាសន៍ជាមួយនិងអ្នកកាសែតថា៖
«ពេលនេះខ្ញុំកំពុងតែត្រៀមរៀបចំកាលវិភាគថតរឿង និងបញ្ចប់ការងារផ្សេងៗឲ្យបានលឿនបំផុតក្នុងឆ្នាំនេះ ព្រោះរាល់ឆ្នាំ Vill តែងតែមានគម្រោងទៅដើរលេងក្នុង និងក្រៅប្រទេស ហើយឆ្នាំនេះខ្ញុំមានអារម្មណ៍ថាចង់ដើរទៅលេងជាមួយគាត់ផងដែរ»។
ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើនច្រណែននិង Vill ដែលបានមិត្តប្រុសចេះយល់ចិត្ត និងហ៊ានលៈបង់ពេលវេលាយូរសំរាប់នាងយ៉ាងដូច្នេះ៕
អត្ថបទដោយ៖សុីវលី