តើនារីណាហ៊ានផ្ញើរផ្កាអោយតារាប្រុស lekteeradetch ទាំងដែលគេមានមិត្តស្រីហើយ?!!

គេដឹងទូទាំងប្រទេសថាពេលនេះលោក lekteeradetch កំពុងទាក់ទងគ្នាជាមួយតួឯកស្រី bow_maylada តែនារីម្នាក់នេះប្រហែលមិនដឹងទេមើលទៅ បានផ្ញើរបាច់ផ្កាដ៏ស្រស់ស្អាតមួយមកអោយតារាប្រុសទាំងដែលមិនមែនជាថ្ងៃពិសេស ឬ ថ្ងៃកំណើតរបស់គាត់។

ថ្ងៃនេះ lekteeradetch បានផុសរូបកាន់ផ្កាចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយ Caption ថា “មានស្រីអោយបាច់ផ្កា” បណ្តាលអោយហ្វែនៗសង្ស័យជាខ្លាំងថានរណាគេហ៊ានធ្វើបែបនេះ ព្យាយាមទាំងដឹងថាលោកអាឡេកមានមិត្តស្រីហើយ។

After Footer (Active) - damrei Mr1 Zone2

រហូតមកទល់ពេលនេះយើងមិនទាន់បានឃើញមុខម្នាក់នោះទេ ប៉ុន្តែបើចូលអានខមមិនរបស់មិត្តភក្តិជិតស្និតក្នុងក្រុមយើងអាចសន្និដ្ឋានបានថានេះជាស្នាដៃរបស់តារាស្រី bow_maylada ខ្លួនឯង មិនមែនជាអ្នកដទៃមកពីឆ្ងាយណានោះឡើយ។

អត្ថបទដោយ សា