កូនប្រុសរបស់ David Beckham ពិធីរៀបការយ៉ាងអធិកអធមនៅផ្ទះវិស្សមកាលតម្លៃរាប់សិបលានដុល្លា!

កូនប្រុសច្បងរបស់ Victoria និង David Beckham​លោក Brooklyn Beckham បានបង្ហោះវីដេអូធ្វើម្ហូបនៅលើ Instagram របស់គាត់កាលពីថ្ងៃសៅរ៍ ដើម្បីបង្ហាញពី “អាហារសម្រន់ដែលគាត់ចូលចិត្ត” ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់មួយ នោះគឺចិញ្ចៀនអាពាហ៍ពិពាហ៍ពេជ្រដ៏ធំរបស់Nicola ភរិយារបស់ Brooklyn ។

After Footer (Active) - damrei Mr1 Zone2
ក្រោយពីពិធីរៀបអាពាហ៍ពិពាហ៍នៅឯផ្ទះវិស្សមកាលគ្រួសារតម្លៃ 80 លានផោនរបស់ Nicola នៅ Palm Beach រដ្ឋ Florida។ កាលពីសប្តាហ៍មុនកូនក្រមុំថ្មីបានចែករំលែករូបថតស្និទ្ធស្នាលរបស់គូស្នេហ៍ បង្ហាញអ្នកទាំងពីរ ហើយគេក៏ចាប់អារម្មណ៍ចិញ្ចៀនអាពាហ៍ពិពាហ៍ពេជ្រដ៏ធំរបស់នាង ។ Brooklyn បានធ្វើឱ្យ Nicola ភ្ញាក់ផ្អើលជាមួយនឹងចិញ្ចៀនភ្ជាប់ពាក្យ 350k នៅឆ្នាំ 2020 ។
Eriya